នគរបាលខេត្តកំពត ចាប់ខ្លួនជនសង្ស័យចំនួន ២នាក់ ស្ថិតនៅចំណុចស្រុកទឹកឈូ បន្ទាប់ពីពលរដ្ឋរាយការណ៍តាម App NoDrug

(ខេត្តកំពត)៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីចែកចាយ និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិម៉ាក់ប្រាង្គ ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត កម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug បានបញ្ជូនព័ត៌មានទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋានភ្លាមៗ។ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការឱ្យសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ ដោយមានការដឹកនាំពីលោកស្នងការរងនគរបាលខេត្តកំពត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត។ កម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយនគរបាលអធិការដ្ឋានស្រុកទឹកឈូ បានចុះទៅដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណីនេះ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់។វត្ថុតាងដកហូតរួមមាន៖• ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ១កញ្ចប់• ម៉ូតូកង់បី ចំនួន ១គ្រឿង• ម៉ូតូ ចំនួន ១គ្រឿង• ទូរស័ព្ទដៃ ចំនួន ៤គ្រឿងបច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕