ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. និងលោកស្រី លីលី សាង (Ms. LiLi Sang) តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម UNODC បើកកិច្ចប្រជុំភាគីពាក់ព័ន្ធថ្នាក់ជាតិស្ដីពីការបង្ការ និងការអប់រំ អំពីការប្រើប្រាស់គ្រឿងញៀននៅកម្ពុជា

រាជធានីភ្នំពេញ ៖ នៅថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសាលប្រជុំបាត់ដំបង ក្រសួងមហាផ្ទៃ មានបើកកិច្ចប្រជុំភាគីពាក់ព័ន្ធថ្នាក់ជាតិស្ដីពីការបង្ការ និងការអប់រំ អំពីការប្រើប្រាស់គ្រឿងញៀននៅកម្ពុជា។កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកស្រី លីលី សាង (Ms. LiLi Sang) តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម UNODC ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនិងមន្ត្រីរបស់ UNODC។ កិច្ចប្រជុំនេះមានរយ:ពេល ០៣ថ្ងៃ ចាប់ពីថ្ងៃ២០-២២ ខែកក្កដា ឆ្នាំ២០២៦ ។