ឯកឧត្តម កេត សោផាន់ រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការទទួលបន្ទុក កិច្ចសហប្រតិបត្តិការអន្តរជាតិនៃគណៈបញ្ជាការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់និងជាសមាជិកនៃ អ.ជ.ប.គ.ញ.
(រាជធានីភ្នំពេញ)៖ថ្ងៃច័ន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម កេត សោផាន់ រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការទទួលបន្ទុក កិច្ចសហប្រតិបត្តិការអន្តរជាតិនៃគណៈបញ្ជាការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់និងជាសមាជិកនៃ អ.ជ.ប.គ.ញ. អមដំណើរដោយប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃអ.ជ.ប.គ.ញ. បានជួបជាមួយឯកឧត្តម MesutÖzcan ឯកអគ្គរដ្ឋទូតទូតតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បី សម្ដែងការគួរសម និងពិភាក្សាការងារស្តី កិច្ចការងារសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រទេសតួកគីយ៉េ នៅស្ថានទូតតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា។




