ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញដឹកនាំពិធីថ្លែងអំណរគុណជូនក្រុមហ៊ុនដែលបានចូលរួមសហការ ឧបត្ថម្ភ និងគាំទ្រ
រាជធានីភ្នំពេញ: នាព្រឹកថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំ អគ្គលេខាធិការដ្ឋាន ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញដឹកនាំពិធីថ្លែងអំណរគុណជូនក្រុមហ៊ុនដែលបានចូលរួមសហការ ឧបត្ថម្ភ និងគាំទ្រ ដល់ការរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៦ នាពេលកន្លងមក។ក្នុងនោះសមាសភាពក្រុមហ៊ុនដែរបានចូលរួមមាន÷- សមាគមសហព័ន្ធធុរកិច្ច វៀតណាម-កម្ពុជា (VCBA)- ក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ.ក- ក្រុមហ៊ុនសមាជិកសម្ព័ន្ធ ឧស្សាហកម្មកៅស៊ូវៀតណាម (VRG)- ក្រុមហ៊ុន វៀតធេល ខេមបូឌា (METFONE)- ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC)កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម លោកជំទាវ ឧត្តមសេនីយ៍ អគ្គលេខាធិការរង លោកឧត្តមសេនីយ៍ ប្រធាននាយកដ្ឋាន លោកឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន/ មន្ទីរពិសោធន៍ នៃអ.ជ.ប.គ.ញ. ។




























