ឧត្ដមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង និងឯកឧត្តម សំរឹត ជេដ្ឋាភិរម្យ អគ្គលេខាធិការរង បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ពាក់កណ្តាលអាណត្តិ
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ឧត្ដមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង និងឯកឧត្តម សំរឹត ជេដ្ឋាភិរម្យ អគ្គលេខាធិការរង បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ពាក់កណ្តាលអាណត្តិស្តីពីការឆ្លើយតបអនុសាសន៍នៃយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR)។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តី នៃនាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋាននៃអ.ជ.ប.គ.ញ.។











