នគរបាលបាត់​ដំបង ចាប់ខ្លួនជនសង្ស័យចំនួន ៥នាក់ ស្ថិតនៅចំណុចក្រុង​បាត់ដំបង បន្ទាប់ពីពលរដ្ឋរាយការណ៍តាមកម្មវិធីទូរស័ព្ទដៃ NoDrug

(ខេត្តបាត់​ដំបង​)៖ នៅថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី​ ​ប្រេី​ប្រាស់​​ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច​ភូមិ​ទួល​តាឯក​​ សង្កាត់​ទួល​តាឯក​ ក្រុង​បាត់​ដំបង​ ខេត្តបាត់​ដំបង​ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញដោយមានការដឹកនាំដោយលោក​ វរសេនីយ៍ឯក​ សុខ​ និមល​ ស្នងការរង​ ផែនការងារ​ប្រឆាំង​គ្រឿងញៀន​ សហការជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ បានចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណី​ ​ប្រេី​ប្រាស់​​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ក្នុង​បទល្មើស​ជាក់ស្ដែង​ និង​បាន​ធ្វើ​តេស្ត​ទឹក​នោម​ស្វែង​រក​សារធាតុ​ញៀន​ជា​លទ្ធផល​វិជ្ជមាន​(+)​ និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ៥នាក់​។វត្ថុ​តាង​ចាប់​យក​ -​ ថ្នាំ​ញៀន​ប្រភេទ​មេតំហ្វេតាមីន​ ម៉ាទឹកកក​(ICE)​ ចំនួន​ ១ថង់​ ទម្ងន់​០,៣១ក្រាម​ (ថ្នាំ​សុទ្ធ​)​ ,​ ថង់​ប្លាស្ទិក​តូច​ៗពណ៍សថ្លា​មួយ​ចំនួន​ ,​ ដែកកេះ​ចំនួន​ ២​ ,​ កូន​កាំបិត​ចំនួន​ ១​ ,​ ទូរស័ព្ទ​ដៃ​ចំនួន​ ២គ្រឿង​ ,​ ខ្សែ​កមាន​បន្តោង​រូបព្រះ​ ចំនួន​ ១​ ,​ ប្រាក់​ខ្មែរ​ចំនួន​ ២២​,០០០រៀល​ ,​ កាបូប​ដាក់​ប្រាក់​ចំនួន​ ១​ ,​ លោហះធាតុពណ៌ស(ខ្សែ​ដៃ​ចំនួន​ ១ខ្សែ​ និងក្រវិល​ចំនួន​ ១​ ,​ កង់​ចំនួន​ ១គ្រឿង​ និង​ម៉ូតូ​ចំនួន​ ១គ្រឿង​។ បច្ចុប្បន្នជនសង្ស័យខាងលេី​ និង​វត្ថុ​តាង​ត្រូវ​បាន​កសាងសំណុំ​រឿង​ បញ្ជូន​ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕